Saturday, February 25, 2023

តើប្រទេសអង់គ្លេសជាប្រទេសឈ្នះឬជាប្រទេសចាញ់ សង្គ្រាមលោកលើទី២?ព្រោះអ្វី?

 ១. តើប្រទេសអង់គ្លេសជាប្រទេសឈ្នះឬជាប្រទេសចាញ់ សង្គ្រាមលោកលើទី២?ព្រោះអ្វី?

ប្រទេសអង់គ្លេសជាប្រទេសឈ្នះ សង្គ្រាមលោកលើកទី២ពីព្រោះប្រទេសអង់គ្លេសស្ថិតក្នុងសម្ព័ន្ធមិត្តអាម រិច សហភាពសូវៀតបារាំងដែរ។


Friday, February 24, 2023

តម្លៃរបស់មនុស្ស

តម្លៃរបស់មនុស្ស

តម្លៃគឺជា អ្វីដែលគួរឱ្យស្រឡាញ់ ចូលចិត្ត ចង់បាន និងគួរជាទីប្រាថ្នា។

តម្លៃជាអ្វីដែលលជ្រើសរើសយក ។

តម្លៃសំខាន់មួយរបស់មនុស្សមានៈ តាមទស្សនៈប្លែកៗរបស់ទស្សនវិទូ

ទស្សនះមួយយល់ថា សម្រាប់មនុស្សតម្លូស្ថិតនៅលើរូប និងជីវិត ទាំងពីរនេះបើមានមួយ ឥតមួយក៏ឥតតម្លៃដែរ ។

ជួនកាលយល់ថា តម្លៃរបស់មនុស្សស្ថិតនៅលើរងកាយ និងចិត្ត ។

ទស្សនះមួយយល់ថា មនុស្សមានពន្លឺសំខាន់ពីរគឺ តម្លៃសម្ភារៈ ឬតម្លៃសេដ្ឋកិច្ច និងតម្លៃ ក៏និង ឬសីលត ។


Friday, February 10, 2023

វិធីវិនិយោគលើវិស័យអចលនទ្រព្យរបស់ លោក ដូណាល ត្រាំ (កិច្ចការស្រាវជ្រាវ)

 សូមចុចលិងខាងក្រោមសម្រាប់អត្ថបទពេញ៖

https://drive.google.com/file/d/1ELr5NgnqJQmwQ-IVA94PSFNnewOtiKU-/view?usp=share_link





ខ្លឹមសារសន្ធិសញ្ញាអាណាព្យាបាលបារាំង-ខ្មែរ ថ្ងៃទី១១ ខែសីហា ឆ្នាំ១៨៦៣

សន្ធិសញ្ញាអាណាព្យាបាលបារាំង-ខ្មែរ ថ្ងៃទី១១ ខែសីហា ឆ្នាំ១៨៦៣

នៅថ្ងៃទី១១ ខែសីហា ឆ្នាំ១៨៦៣ សន្ធិសញ្ញាអាណាព្យាបាលបារាំង-ខ្មែរ ត្រូវបានចុះហត្ថលេខា នៅរាជវាំងឧដុង្គ ដោយចំណុចសំខាន់បំផុតមានចែងថា៖

-ព្រះចៅអធិរាជបារាំងផ្ដល់នូវកិច្ចការពាររបស់ខ្លួនចំពោះព្រះរាជាកម្ពុជា(មាត្រា១)

-ព្រះចៅអធិរាជបារាំង ដែលទទួលស្គាល់អធិបតេយ្យភាពនៃព្រះរាជាកម្ពុជានោះ សន្យាថានឹងជួយរក្សាសណ្ដាប់ធ្នាប់ និងភាពស្ងប់ស្ងាត់នៅក្នុងប្រទេស ព្រមទាំងការពារកម្ពុជាទល់នឹងរាល់ការវាយប្រហារពីខាងក្រៅ ជួយកម្ពុជាក្នុងការទារពន្ធដារពាណិជ្ជកម្ម និងផ្ដល់នូវភាពងាយស្រួលក្នុងការស្ថាបនាគមនាគមន៍រវាងកម្ពុជា និងដែនសមុទ្រ(មាត្រា១៦)។

ជីវប្រវត្តិលោក លីកាស៊ីង (កិច្ចការស្រាវជ្រាវ)

 សូមចុចលីងខាងក្រោមជា PDF : 

https://drive.google.com/file/d/1yCJ1hkiise-acxREI8R14yHBvq-s5IRZ/view?usp=share_link




សម័យអាណាព្យាបាលបារាំងមានព្រះរាជាខ្មែរសោយរាជ្យ៤អង្គ

 សម័យអាណាព្យាបាលបារាំងមានព្រះរាជាខ្មែរសោយរាជ្យ៤អង្គគឺ៖

- ព្រះបាទ នរោត្តម ១៨៦០-១៩០៤

-ព្រះបាទ ស៊ីសុវត្ថិ ១៩០៤-១៩២៧

-ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស ១៩២៧-១៩៤១

-ព្រះបាទ នរោត្តម សីហនុ ១៩៤១-១៩៥៥ លើកទី១.។

វិធីរំលាយសពនៅសម័យនគរភ្នំ(ហ្វូណន) មាន ៤ យ៉ាង គឺ

 វិធីរំលាយសពនៅសម័យនគរភ្នំ មាន ៤ យ៉ាង គឺ

១. បោះសពចោលទៅក្នុងទឹកទន្លេ

២. បូជាដោយភ្លើង

៣. យកសពទៅកប់

៤. យកសពទៅដាក់ចោលក្នុងព្រៃស្មសានឱ្យសត្វស៊ី ។

(ដកស្រង់ចេញពី សៀវភៅ ប្រវត្តិសាស្ត្រខ្មែរ  ត្រឹងងា ភាគ១និងភាគ២ P.57)

ប្លង់នៃការស្រាវជ្រាវ ក្នុងការសរសេរសារាណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ

ប្លង់នៃការស្រាវជ្រាវ

          កិច្ចការស្រាវជ្រាវ ត្រូវបានបែងចែកចេញជាប្រាំមួយជំពូក ដូចខាងក្រោម៖

          - ជំពូកទី១៖ សេចក្តីផ្តើម

          - ជំពូកទី២៖ រំលឹកទ្រឹស្ដី

          - ជំពូកទី៣៖ វិធីសាស្រ្តនៃការស្រាវជ្រាវ

          - ជំពូកទី៤៖ លទ្ធផលនៃការស្រាវជ្រាវ

          - ជំពូកទី៥៖ ការពិភាក្សា

          - ជំពូកទី៦៖ សេចក្តីសន្និដ្ឋាន និងអនុសាសន៍។

ការបង្រៀនជាកិច្ចការបម្រើសង្គម

ការបង្រៀនជាកិច្ចការបម្រើសង្គម៖

 ថ្នាក់រៀនគឺជាសង្គមមួយដែលបង្កើតឡើងរវាងសិស្ស និងគ្រូក្នុងគោលបំណងធ្វើឱ្យរីកចម្រើន និងកាន់តែប្រសើរឡើង ។ ឱកាសរបស់គ្រូនិងសិស្សសម្រាប់អំពើល្អ ឬអំពើអាក្រក់គឺគ្មានព្រំដែន ។ អាស្រ័យហេតុនេះ ត្រូត្រូវបានគេរំពឹងថា មានអាកប្បកិរិយាល្អស្មោះត្រង់ មិនលម្អៀង មានភក្តីភាព និងមានជំនាញច្បាស់លាស់។
    ការបង្រៀនត្រូវបានដឹកនាំដោយការបម្រើខាងបញ្ញាស្មារតី។ ការបម្រើអាចត្រូវបានគេកំណត់ថា ជាការធ្វើការងារអ្វីមួយសម្រាប់ជាប្រយោជន៍ដល់អ្នកដទៃដោយស្ម័គ្រចិត្ត ដោយសំណើសុំ ឬដោយការបំពេញបំណងនៃតម្រូវការរបស់សង្គម។
    តាមរយៈការបង្រៀន (ជំរុញ នាំផ្លូវ ដឹកនាំ ចាត់ចែង សម្រុះសម្រួល វាយតម្លៃ និងការផ្ដល់ប្រឹក្សាយោបល់) សកម្មភាពរៀនអភិវឌ្ឍទៅរក៖
-ស្រលាញ់ប្រទេសជាតិមាតុភូមិ
-កា្លយជាពលរដ្ឋល្អ
– មានឥរិយាបថសីលធម៌
- ស្គាល់ពីកាតព្វកិច្ចរបស់ពលរដ្ឋ
- មានវិន័យផ្ទាល់ខ្លួន មានគុណធម៌
- មានប្រសិទ្ធភាពខាងជំនាញ បច្ចេកទេស និង វិទ្យាសាស្ត ។
(ដកស្រង់ចេញពីសៀវភៅ វិធីសាស្ត្របង្រៀន)