Friday, February 10, 2023

ខ្លឹមសារសន្ធិសញ្ញាអាណាព្យាបាលបារាំង-ខ្មែរ ថ្ងៃទី១១ ខែសីហា ឆ្នាំ១៨៦៣

សន្ធិសញ្ញាអាណាព្យាបាលបារាំង-ខ្មែរ ថ្ងៃទី១១ ខែសីហា ឆ្នាំ១៨៦៣

នៅថ្ងៃទី១១ ខែសីហា ឆ្នាំ១៨៦៣ សន្ធិសញ្ញាអាណាព្យាបាលបារាំង-ខ្មែរ ត្រូវបានចុះហត្ថលេខា នៅរាជវាំងឧដុង្គ ដោយចំណុចសំខាន់បំផុតមានចែងថា៖

-ព្រះចៅអធិរាជបារាំងផ្ដល់នូវកិច្ចការពាររបស់ខ្លួនចំពោះព្រះរាជាកម្ពុជា(មាត្រា១)

-ព្រះចៅអធិរាជបារាំង ដែលទទួលស្គាល់អធិបតេយ្យភាពនៃព្រះរាជាកម្ពុជានោះ សន្យាថានឹងជួយរក្សាសណ្ដាប់ធ្នាប់ និងភាពស្ងប់ស្ងាត់នៅក្នុងប្រទេស ព្រមទាំងការពារកម្ពុជាទល់នឹងរាល់ការវាយប្រហារពីខាងក្រៅ ជួយកម្ពុជាក្នុងការទារពន្ធដារពាណិជ្ជកម្ម និងផ្ដល់នូវភាពងាយស្រួលក្នុងការស្ថាបនាគមនាគមន៍រវាងកម្ពុជា និងដែនសមុទ្រ(មាត្រា១៦)។

No comments:

Post a Comment