Friday, February 10, 2023

ការបង្រៀនជាកិច្ចការបម្រើសង្គម

ការបង្រៀនជាកិច្ចការបម្រើសង្គម៖

 ថ្នាក់រៀនគឺជាសង្គមមួយដែលបង្កើតឡើងរវាងសិស្ស និងគ្រូក្នុងគោលបំណងធ្វើឱ្យរីកចម្រើន និងកាន់តែប្រសើរឡើង ។ ឱកាសរបស់គ្រូនិងសិស្សសម្រាប់អំពើល្អ ឬអំពើអាក្រក់គឺគ្មានព្រំដែន ។ អាស្រ័យហេតុនេះ ត្រូត្រូវបានគេរំពឹងថា មានអាកប្បកិរិយាល្អស្មោះត្រង់ មិនលម្អៀង មានភក្តីភាព និងមានជំនាញច្បាស់លាស់។
    ការបង្រៀនត្រូវបានដឹកនាំដោយការបម្រើខាងបញ្ញាស្មារតី។ ការបម្រើអាចត្រូវបានគេកំណត់ថា ជាការធ្វើការងារអ្វីមួយសម្រាប់ជាប្រយោជន៍ដល់អ្នកដទៃដោយស្ម័គ្រចិត្ត ដោយសំណើសុំ ឬដោយការបំពេញបំណងនៃតម្រូវការរបស់សង្គម។
    តាមរយៈការបង្រៀន (ជំរុញ នាំផ្លូវ ដឹកនាំ ចាត់ចែង សម្រុះសម្រួល វាយតម្លៃ និងការផ្ដល់ប្រឹក្សាយោបល់) សកម្មភាពរៀនអភិវឌ្ឍទៅរក៖
-ស្រលាញ់ប្រទេសជាតិមាតុភូមិ
-កា្លយជាពលរដ្ឋល្អ
– មានឥរិយាបថសីលធម៌
- ស្គាល់ពីកាតព្វកិច្ចរបស់ពលរដ្ឋ
- មានវិន័យផ្ទាល់ខ្លួន មានគុណធម៌
- មានប្រសិទ្ធភាពខាងជំនាញ បច្ចេកទេស និង វិទ្យាសាស្ត ។
(ដកស្រង់ចេញពីសៀវភៅ វិធីសាស្ត្របង្រៀន)

No comments:

Post a Comment