Monday, May 15, 2023

គោលលការណ៍របស់ពួកខ្មែរក្រហម

 គោលលការណ៍របស់ពួកខ្មែរក្រហម ៖

នៅថ្ងៃទី២០ ដល់២៥ ខែឧសភា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានរៀបចំការប្រជុំធំមួយ និងបានប្រកាស គោលការណ៍៨ចំណុចសម្រាប់ការអនុវត្តនៅទូទាំងប្រទេស។ គោលការណ៍ទាំងនោះរួមមាន ៖

-ជម្លៀសប្រជាជនឱ្យចេញពីទីប្រជុំជនទាំងអស់ ជាពិសេសពីទីក្រុងភ្នំពេញ

-លុបបំបាត់ទីផ្សារ

-លុបបំបាត់ការប្រើប្រាស់រូបិយប័ណ្ណ

-ផ្សឹកលោកសង្ឃក្នុងសំណាក់ព្រះពុទ្ធសាសនាទាំងអស់ ហើយឱ្យទៅធ្វើស្រែចម្ការនៅតំបន់មូលដ្ឋាន ជនបទ

-ប្រហារជីវិតមេដឹកនាំរបស់របប លន់ នល់

-បង្កើតសហករណ៍កម្រិតខ្ពស់ទូទាំងប្រទេស

-បណ្តេញជនជាតិភាគតិចវៀតណាមឱ្យចេញទាំងអស់

-បញ្ជូនទ័ពទៅតាមព្រំប្រទល់ ជាពិសេសព្រំប្រទល់វៀតណាម។

តើកត្តាអ្វីដែលធ្វើឲ្យប្រទេសអាឡឺម៉ង់បង្រួបបង្រួមគ្នាវិញ?

តើកត្តាអ្វីដែលធ្វើឲ្យប្រទេសអាឡឺម៉ង់បង្រួបបង្រួមគ្នាវិញ? 

កត្តាដៃធ្វើឲ្យអាឡឺម៉ង់បង្រួបបង្រួមគ្នាវិញបានព្រោះ ៖

-សហភាពសូវៀតពុំមានលទ្ធភាពក្នុងការជួយដល់អាឡឺម៉ង់ខាងកើតដោយសារតែវិបត្តិសដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ

-ការដួលរលំនៃសហភាពសូវៀត

- ប្រជាជនអាឡឺម៉ងចង់បានសន្តិភាពសេរីភាព

- ប្រទេសមហាអំណាចបានយល់ព្រមដោះលែងប្រទេសអាឡឺម៉ង់ឲ្យមានសេរីភាព ។

ហេតុអ្វីបានអាឡឺម៉ង់បែកបាក់ជាពីរ? នៅថ្ងៃខែឆ្នាំណា?

 ហេតុអ្វីបានអាឡឺម៉ង់បែកបាក់ជាពីរ? នៅថ្ងៃខែឆ្នាំណា? 

បានជាអាឡឺម៉ង់បែកបាក់ពីព្រោះ ៖

-ការប្រឈរមុខដាក់គ្នារវាងមហាអំណាចទាំងពីសហភាពសូវៀតនិងសហរដ្ឋអាមេរិច

-សន្និសីទយ៉ាល់ដែលបែងចែកប្រទេសអាឡឺម៉ង់ជា4តំបន់ត្រួតត្រាដើម្បីប្រទេសនេះគ្មាន សិទ្ធិបង្កសង្គ្រាមទៀត ។

នៅថ្ងៃទី 12ខែ មិថុនា 1948 ។